Latest Movie :

ប្រទះឃើញពីងពាងចម្លែក ដែលមានមុខមនុស្សនៅគូទ

កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធជនហុងកុងមួយគូ បានប្រទះឃើញសត្វពីងពាង ដ៏ចម្លែកមួយ ដែលផ្នែកខាងក្រោមនៃគូទ របស់វាមានរូបដូចជាមុខរបស់មនុស្ស ដែលមានភ្នែកពីរ ច្រមុះ និងមាត់ផងដែរ។
ទិដ្ឋភាពដ៏ប្លែកភ្នែកមួយនេះ ត្រូវបានថតដោយប្ដីប្រពន្ធពីរនាក់ ដែលបានប្រទះឃើញនៅតាមផ្លូវមួយ នៃប្រទេសហុងកុង។ ដោយសារតែសត្វពីងពាងមួយនេះ បានដើរប៉ះគូទឡើង ទើបធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែល ប្រទះឃើញមានមុខមនុស្សនៅលើគូទផ្នែកខាងក្រោមរបស់វា ហើយពួកគាត់ក៏បានយក់ទូរស័ព្ទដៃថត យកសកម្មភាពរបស់វាតែម្ដង។
វីដេអូនេះមានរយៈពេលខ្លី ព្រោះខណៈពេលដែលសត្វពីងពាងនោះ កំពុងតែដើរ ស្រាប់តែបាត់ស្រមោលតែម្ដង បុរសដែលកាន់កាមេរ៉ា បានគិតថាវាប្រហែលជាចេះហោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសត្វពីងពាងចម្លែកមួយនេះ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Share this article :
 
Copyright © 2011. ហាងអ៊ិនធើណិត - All Rights Reserved
Designed by WebWrapper